ដើម្បីដំណើរការផលិតផល Google ដូចជា Gmail, Google+, Youtube និងផ្សេងៗទៀត យើងត្រូវបង្កើតគណនី Google ដែលមានស្រាប់ជាមួយ Gmail address និង Google + Profile ។ សូមអនុវត្តតាមជំហានដូចខាងក្រោម៖
- ចូលទៅកាន់គេហទំព័រ Google តាមរយៈ Link នេះ បង្កើតគណនី ។
- រូបទី ១៖ បំពេញឈ្មោះក្នុងប្រអប់ទាំងពីរនេះ ដោយ First ជាគោត្តនាម និង Last ជានាមខ្លួន ។
- រូបទី ២៖ វាយឈ្មោះគណនី Gmail ដែលយើងចង់បានក្នុងប្រអប់ខាងក្រោមនេះ ។
- រូបទី ៣៖ វាយលេខសម្ងាត់ ដែលបានជ្រើសរើសហើយក្នុងប្រអប់ទីមួយ និងវាយលេខសម្ងាត់ដដែលនោះនៅប្រអប់ទីពីរ ។ ការជ្រើសរើសលេខសម្ងាត់ដែលល្អ គឺត្រូវរួមបញ្ចូលទៅដោយ អក្សរតូច (aaa) អក្សរធំ (AAA) និម្មិតសញ្ញា (+, @, #) និងលេខជាដើម ។
- រូបទី ៤៖ បំពេញថ្ងៃខែឆ្នាំកំណើត ដោយនៅប្រអប់ទី១ជាខែ ប្រអប់ទី២ជាថ្ងៃ និងប្រអប់ទី៣ជាឆ្នាំ ។ ចំពោះ Gender ជាភេទ (Male: ប្រុស, Female: ស្រី) ។
- រូបទី ៥៖ បំពេញលេខទូរស័ព្ទ (ឧ. 016 322 485 គឺ +85516322485)
- រូបទី ៦៖ គូសគ្រីសក្នុងប្រអប់ទាំងពីរនេះ បន្ទាប់មកចុច Next ។
- រូបទី ៧៖ បញ្ជាក់គណនី ដើម្បីឱ្យដឹងថា នេះគឺជាគណនីយើងពិតប្រាកដមែន ។ ដើម្បីមានការងាយស្រួល យើងគួរជ្រើសរើសយក Text message (SMS) និងបំពេញលេខទូរស័ព្ទ ករណីបើមិនទាន់មាន ។ ចុច Continue ដើម្បីបន្ត ។
- រូបទី ៨៖ វាយលេខកូដ ដែលបានផ្ញើសារទៅក្នុងទូរស័ព្ទដៃ រួចចុច Continue ។
- រូបទី ៩៖ ចុច Add a photo ដើម្បីដាក់រូបថតនៅលើគណនីរបស់យើង ។
- រូបទី ១០៖ ចុចលើ Select a photo from your computer ដើម្បីចូលទៅកាន់ទីតាំងដែលយើងរក្សាទុករូបថតរបស់យើង ។ ចុចលើរូបថតដែលយើងចង់បាន ហើយចុច Open ។
- រូបទី ១១៖ យើងអាចទាញសញ្ញាចតុកោណ ដើម្បីឱ្យបានប៉ុនទំហំដែលយើងចង់បាន ។ Left: បង្វិលរូបទៅឆ្វេង Right: បង្វិលទៅស្តាំ ត្រង់ហ្នឹងយើងអាចចុចសាកល្បងមើលក៏បាន ។ បន្ទាប់មកចុច Set as profile photo រួចចុច Create your profile និងចុងក្រោយ ចុច Continue to Gmail ។
- អរគុណចំពោះការតាមដាន ដើម្បីកាន់តែច្បាស់សូមមើលវីដេអូនៅខាងក្រោមនេះ៖
ខ្ញុំនឹងផលិតវីដេអូក្នុងពេលឆាប់ៗនេះ









