Friday, January 30, 2015

របៀបបង្កើត Gmail Account

ដើម្បី​ដំណើរការ​ផលិតផល Google ដូចជា Gmail, Google+, Youtube និង​ផ្សេងៗ​ទៀត យើង​ត្រូវ​បង្កើត​គណនី Google ដែល​មាន​ស្រាប់​ជាមួយ Gmail address និង Google + Profile ។ សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
  • ចូល​ទៅ​កាន់​គេហទំព័រ Google តាមរយៈ Link នេះ បង្កើតគណនី ។
  • រូបទី ១៖ បំពេញ​ឈ្មោះ​ក្នុង​ប្រអប់​ទាំង​ពីរ​នេះ ដោយ First ជា​គោត្តនាម និង Last ជា​នាមខ្លួន ។
  • រូបទី ២៖ វាយ​ឈ្មោះ​គណនី Gmail ដែល​យើង​ចង់​បាន​ក្នុង​ប្រអប់​ខាង​ក្រោម​នេះ ។
  • រូបទី ៣៖ វាយ​លេខសម្ងាត់ ដែល​បាន​ជ្រើស​រើស​ហើយ​ក្នុង​ប្រអប់​ទី​មួយ និង​វាយ​លេខ​សម្ងាត់​ដដែល​នោះ​នៅ​ប្រអប់​ទី​ពីរ ។ ការ​ជ្រើស​រើស​លេខ​សម្ងាត់​ដែល​ល្អ គឺ​ត្រូវ​រួម​បញ្ចូល​ទៅ​ដោយ អក្សរ​តូច (aaa) អក្សរ​ធំ (AAA) និម្មិត​សញ្ញា (+, @, #) និង​លេខ​ជា​ដើម ។
  • រូបទី ៤៖ បំពេញ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ដោយ​នៅ​ប្រអប់​ទី​១​ជា​ខែ ប្រអប់​ទី២​ជា​ថ្ងៃ និង​ប្រអប់​ទី​៣​ជា​ឆ្នាំ ។ ចំពោះ Gender ជា​ភេទ (Male: ប្រុស, Female: ស្រី) ។
  • រូបទី ៥៖ បំពេញ​លេខ​ទូរស័ព្ទ (ឧ. 016 322 485 គឺ +85516322485)
  •  រូបទី ៦៖ គូស​គ្រីស​ក្នុង​ប្រអប់​ទាំង​ពីរ​នេះ បន្ទាប់​មក​ចុច Next ។
  •  រូបទី ៧៖ បញ្ជាក់​គណនី ដើម្បី​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​គណនី​យើង​ពិត​ប្រាកដ​មែន ។ ដើម្បី​មាន​ការ​ងាយ​ស្រួល យើង​គួរ​ជ្រើសរើស​យក Text message (SMS) និង​បំពេញ​លេខ​ទូរស័ព្ទ ករណី​បើ​មិន​ទាន់​មាន ។ ចុច Continue ដើម្បី​បន្ត ។
  • រូបទី ៨៖ វាយ​លេខ​កូដ ដែល​​បាន​ផ្ញើសារ​ទៅ​ក្នុង​ទូរស័ព្ទ​ដៃ រួច​ចុច Continue ។
  • រូបទី ៩៖ ចុច Add a photo ដើម្បី​ដាក់​រូបថត​នៅ​លើ​គណនី​របស់​យើង ។
  • រូបទី ១០៖ ចុចលើ Select a photo from your computer ដើម្បី​ចូល​ទៅ​កាន់​ទីតាំង​ដែល​យើង​រក្សា​ទុក​រូបថត​របស់​យើង ។  ចុចលើរូបថតដែលយើងចង់បាន ហើយចុច Open ។
  • រូបទី ១១៖ យើង​អាច​ទាញ​សញ្ញា​ចតុកោណ ដើម្បី​ឱ្យ​បាន​ប៉ុន​ទំហំ​ដែល​យើង​ចង់​បាន ។ Left: បង្វិល​រូប​ទៅ​ឆ្វេង Right: បង្វិល​ទៅ​ស្តាំ ត្រង់​ហ្នឹង​យើង​អាច​ចុច​សាក​ល្បង​មើល​ក៏​បាន ។ បន្ទាប់មក​ចុច​ Set as profile photo រួច​ចុច Create your profile និង​ចុង​ក្រោយ ចុច Continue to Gmail ។
  • អរគុណ​ចំពោះ​ការ​តាម​ដាន ដើម្បី​កាន់​តែ​ច្បាស់​សូម​មើល​វីដេអូ​នៅ​ខាង​ក្រោម​នេះ៖
ខ្ញុំនឹងផលិតវីដេអូក្នុងពេលឆាប់ៗនេះ

No comments:

Post a Comment